សមត្ថកិច្ចបឹងកេងកង២ ឃាត់ខ្លួនបុរសជនជាតិចិនដែលប្រើហិង្សាលើនារីជាសង្សារ
ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកេងកង២ សហការជាមួយនិងកម្លាំងអន្តរាគមន៍ បានចាប់វាយខ្នោះយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ បន្ទាប់ពីបុរសជាជនជាតិចិនម្នាក់នោះ បានប្រើអំពើហិង្សាទៅលើស្ត្រីខ្មែរដែលជាសង្សាររបស់ខ្លួន បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសណ្ឋារគារ ឡឺមុង ផ្លូវ១៤៣ កែងនិង៣០៤ សង្កាត់បឹងកេង២ ខណ្ឌចំការមន។ ស្ត្រីរងគ្រោះមានឈ្មោះ ភោគ ផានុ ហៅ មុំ ភេទស្រី ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៩ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកបុរសដៃដល់ជនជាតិចិនម មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។