មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ប្រារពកិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុត្ត ស្ដីពី ការគ្រប់គ្រងការប្រកបអាជីវកម្មលើវិស័យសំណង់ និងសៀវ ភៅណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៨ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ
២០១៨ នេះនៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបើកប្រារពកិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុត្ត ស្ដីពី ការគ្រប់គ្រងដើម្បីពង្រីងការប្រកបអាជីវកម្មលើវិស័យសំណង់ និងសៀវភៅណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់ក្រោមអធិបតីភាពឯកឧត្ដម លី វណ្ណសូត្រ អនុរដ្ឋលេខាធិកា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
ក្នុងឱកាសនោះផងដែរ ក៏មានការធ្វើបទបង្ហាញពីលោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីក្រុមការងារ ក្រសួង, ប្រធាន អនុ
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង/ស្រុក ទាំង ០៨, ក្រុមជាងសំណង់ក្នុងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៩ នាក់ ស្រី ០៦នាក់ចូលរួមផដែរ។