គ្រោះរញ្ជួយដីកម្រិត៥.៣ រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគពាយ័ព្យប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមប្រភពព័ត៌មានពីប្រទេសចិនបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត៥.៣រ៉ិកទ័របានកើតឡើងនៅក្រុង ហានចុង នៃខេត្តសានស៊ី ដែលស្ថិតនៅភាគពាយ័ព្យប្រទសចិន កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ។
មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយរញ្ជួយដីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិកទ័រនេះ បានកើតឡើងក្នុងជម្រៅ១១គីឡូមែត្រពីផ្ទៃផែនដី ដោយឡែករហូតមកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ណាមួយពីទំហំនៃការខូចខាត និងរងរបួសនៅឡើយទេ។
មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយរញ្ជួយដីដដែលនេះ បានបន្ថែមថា គ្រោះរញ្ជួយដីខាងលើនេះ ក៏បានរាលដាលឥទ្ធិពលរបស់ខ្លួនទៅដល់ខេត្ត ស៊ីឆ័ន ដែលស្ថិតនៅជាប់នឹងខេត្ត សានស៊ី ផងដែរ ប៉ុន្តែវាមិនបានបង្កជាការរញ្ជួយដែលគួរឲ្យកត់សម្គាល់ និងបង្កជាការគ្រោះថ្នាក់អ្វីនោះឡើយ៕