ក្រុមគោព្រៃកម្ពុជា ចាញ់ ក្រុមម៉ាឡេស៊ី ១-៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ
ក្រុមគោព្រៃកម្ពុជា ចាញ់ ក្រុមម៉ាឡេស៊ី ១-៣ ក្នុងជំនួបមិត្តអន្តរជាតិ ក្រុមគោព្រៃកម្ពុជាបានចាញ់ក្រុមភ្ញៀវម៉ាឡេស៊ីដោយលទ្ធផល ១-៣ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ ទើបបញ្ចប់មុននេះបន្តិច។
ការប្រកួតនៅវគ្គទី១ ក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីដាក់សម្ពាធជំរុញឲ្យម៉ាឡេស៊ីព្យាយាមលេងការពារ និងវាយមក។ ការដាក់សម្ពាធរបស់កម្ពុជាធ្វើឲ្យទទួលបានឱកាសទាត់បាល់ពិន័យមួយលើកជាពីរលើក និងទទួលបានបាល់ជ្រុងថែមទៀត។ កាយសម្រុកយ៉ាងខ្លាំងបានធ្វើឲ្យកម្ពុជារកគ្រាប់បាល់បំបែកពង់មាន់របស់ម៉ាឡេស៊ីនៅនាទីទី១៨ដោយថ្វីជើងខ្សែការពារ ស៊ើយ វិសាល នៅនាទីទី១៨ បន្ទាប់ពីទទួលបាល់តែតពីខ្សែប្រយុទ្ធលេខ៩ កែវ សុខផេង។
នៅវគ្គទី២ ម៉ាឡេស៊ីបានព្យាយាមវាយសម្រុក និងកាន់តែល្អទៅដោយបានដាក់សម្ពាធជាបន្តបន្ទាប់លើម្ចាស់ផ្ទះកម្ពុជា។ ទីបំផុតម៉ាឡេស៊ីបានបំបែកពងមាន់របស់កម្ពុជាដើម្បីតាមស្មើ ១-១ ដោយកីឡាករ Saad នៅនាទីទី៦២ និងបានបន្ថែម១គ្រាប់ទៀតដោយកីឡាករ Andik នៅនាទីទី៧៤ ដើម្បីនាំមុខ ២-១។ ចុងម៉ោងវគ្គទី២ ម៉ាឡេស៊ី រកបាន១គ្រាប់ទៀតដើម្បីយកឈ្នះម្ចាស់ផ្ទះកម្ពុជា ៣-១។
ចំពោះកម្ពុជាក៏បានវាយលុកខ្លាំង និងមានឱកាសស៊ុត តែតចំគោលដៅជាច្រើនដង ប៉ុន្តែគ្មានសំណាងឡើយដោយអ្នកចាំទីម៉ាឡេស៊ីពិតជាល្អដោយសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើក៕