លោក ដូណាល់ ត្រាំ និយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន អាចនឹងជួបភាពតានតឹងដោយសារតែឱនភាពពាណិជ្ជកម្ម

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចែករំលែកការយល់ឃើញរបស់លោកលើការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសគឺសម្លឹងមើលទៅលើជប៉ុន ដោយនិយាយថា ទំនាក់ទំនងដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូ អាចនឹងត្រូវបញ្ចប់ ។
យោងតាមនិពន្ធនាយកសារព័ត៌មាន វ៉ល ស្ទី្រត ជូណល (Wall Street Journal) លោក ចេមស៍ ហ្វ្រីមែន (James Freeman) លោក ដូណាល់ ត្រាំ បានលើកឡើងបែបនេះ ប្រាប់លោកក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ។ លោក ហ្វ្រីមែន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់លោកថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូមានភាពរឹងមាំបំផុត… ប៉ុន្តែលោកក៏បានអះអាងដែរថា ទំនាក់ទំនងនេះអាចនឹងត្រូវបញ្ចប់ភ្លាមៗ បើសិនជាលោកប្រាប់ជប៉ុនថា ពួកគេត្រូវចំណាយលុយប៉ុន្មាន ។
និពន្ធនាយកសារព័ត៌មាន វ៉ល ស្ទី្រត ជូណល រូបនេះ បានសង្ក់តធ្ងន់ថា លោក ដូណាល់ ត្រាំ កំពុងផ្ដោតសំខាន់លើកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូ ក្នុងនោះរួមមានទាំងជប៉ុន ដែលលោកចោទថា បានធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ ដោយសារតែឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូមានរហូតដល់៤០ប៊ីលានដុល្លារកាលពីខែកក្កដាកន្លងទៅ ខណៈលោក ត្រាំ ជម្រុញឱ្យជប៉ុនទិញផលិតផល ឬអាវុធបន្ថែមពីសហរដ្ឋអាមេរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner