អាជ្ញាធរខណ្ឌច្បារអំពៅឲ្យម្ចាស់សិប្បកម្មផលិតស្ករត្នោត ធ្វើកិច្ចសន្យាបញ្ឈប់ការផលិតស្ករត្នោតផ្ទុកសារធាតុគីមីទៀត
ភ្នំពេញ៖ សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ដែលធ្លាប់រកឃើញស្ករត្នោតផ្ទុកសារធាតុគីមីជិត៤០តោន ឥឡូវនេះ អាជ្ញាធរឱ្យធ្វើកិច្ចសន្យាហាមឃាត់ដាច់ខាតមិនឱ្យលួចផលិតផលិតស្ករត្នោតដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋទៀតទេ។
ប្រភពព័ត៌មានបញ្ជាក់ថានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ចុះពិនិត្យសិប្បកម្មមួយកន្លែង នៅចំណុចផ្ទះលេខ២១៣និង២១៩ ផ្លូវ៣៦៩ ភូមិម៉ាក់គ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរគ្រាន់តែបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាហាមឃាត់ដាច់ខាតមិនឱ្យលួចផលិតស្ករត្នោតផ្ទុកសារធាតុគីមី។ ប្រសិនបើអាជ្ញាធរ ដឹងថាមានលួចលាក់ផលិតនោះ គឺនឹងចុះបង្ក្រាបភ្លាមមិនលើកលែងឡើយ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។