មនុស្ស៩នាក់ស្លាប់ និងច្រើនជាង៣,០០០នាក់របួស ដោយសារការវាយប្រហារពីព្យុះទីហ្វុង Jebi នៅប្រទេសជប៉ុន

ជប៉ុន៖ អាជ្ញាធរជប៉ុនបានចេញសេចក្ដីប្រកាសស្ដីពីការជម្លៀសប្រជាជនច្រើនជាង១លាននាក់ និងបានលុបជើងហោះហើរជាច្រើន ខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារនេះ ដោយផ្ដាច់ជីវិតមនុស្ស០៩នាក់ និងច្រើនជាង៣,០០០រងរបួសនាក់។

យោងតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និងបំណាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង៧០០ត្រូវបានលុបចោល ហើយសេវាកម្មផ្លូវដែកមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ លើសពីនេះទៅទៀត ព្យុះទីហ្វុងមួយនេះ ដែលមានកម្លាំងខ្យល់បក់២០៨គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារមួយចំនួនទៀតផង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner