ថ្នាក់ដឹកនាំកីឡា សាកលវិទ្យាល័យ អាស៊ី អុឺរ៉ុប សង្ឃឹមខ្ពស់ថា អត្តពលិក របស់ខ្លួន និងឈ្នះមេដាយ ពីការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក រាជធានី ភ្នំពេញ ឆ្នាំនេះ

អត្ថបទដោយ៖
ហេង វណ្ណា

សាកលវិទ្យាល័យ អាស៊ី អុឺរ៉ុប សង្ឃឹមខ្ពស់ថា ក្រុមបាល់បោះ របស់ខ្លួន អាចដណ្តើមបានមេដាយ ពីប្រកួតកីឡាមហាជនជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០១៨ នេះជាការបញ្ជាក់របស់ លោក ពៅ ហុក ថ្នាក់ដឹកនាំកីឡា នៃសកលវិទ្យាល័យ អាស៊ីអឺរុប ក្នុង សិន្និសិទសារព័ត៌មាន កាលពីព្រឹកមិញ នៅសកលវិទ្យាល័យ អាស៊ី អុឺរ៉ុប ។

ថ្នាក់ដឹកនាំកីឡារូបនេះ បញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក រាជធានីភ្នំពេញឆ្នាំ២០១៨នេះ សកលវិទ្យាល័យ អាស៊ីអុឺរ៉ុប បញ្ជូនតែវិញ្ញាសាបាល់បោះ ១ប៉ុណ្ណោះ ហើយក៏ជាលើកទី១ដែរ ។ លោក ពៅ ហុក បន្ថែមថា គោលបំណងសំខាន់ នៃការបញ្ជូនអត្តពលិកបាល់បោះ ចូលរួមប្រកួតកីឡាមហាជននេះ គឺផ្តល់ឱកាសអោយកីឡាករ កីឡាការិនីរបស់ក្លឹបអាស៊ីអុឺរុប ដែលខិតខំហ្វឹកហាត់មួយរយៈ កន្លងមក ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី៣ ២០២០ ខាងមុខ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner