ស្ពានទន្លេសេកុងសែនជ័យ ក្បែរបង្គោលព្រំដែនកម្ពុជា-ឡាវ លេខ០៧៨ បានបាក់ស្រុតក្បាលស្ពានដោយសារទឹកហូរច្រោះដីគ្រឹះសរសរស្ពាន
អត្ថបទដោយ៖
Kien Sereyvuth
ស្ពានទន្លេសេកុងសែនជ័យ ឆ្លងកាត់ទន្លេសេកុងនៅត្រង់ចំនុចបង្គោលព្រំដែនលេខ០៧៨ ស្ថិតក្នុងភូមិសាស្រ្តឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលសាងសង់ឡើងដោយកងវិស្វកម្មអគ្គបញ្ជាការ ក្រសួងការពារជាតិ ទើបនឹងរួចរាល់ ដោយមិនទាន់បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងនោះ ត្រូវបានបាក់ក្បាលស្ពានត្រើយខាងកើតទន្លេ ដោយសារស្រុតគ្រឹះសរសរស្ពានផ្នែកខាងចុង។ ហេតុការបាក់ស្ពាននេះ បានកើតឡើង កាលពីវេលាម៉ោង៣ រសៀល ក្នុងថ្ងៃទី០១ សីហាកន្លងទៅនេះ។