នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសផែនការលើកកម្ពស់ការវិនិយោគទុននៅអាហ៊្វ្រិក
អត្ថបទដោយ៖
Kien Sereyvuth
អាហ៊្វ្រិក៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉ាសា ម៉េ បានប្រកាសពីមហិច្ឆតាថ្មី ដើម្បីបង្កើនការវិនិយោគទុនក្នុងទឹកប្រាក់៤ពាន់លានផោននៅអាហ៊្វ្រិក ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅក្នុងទីក្រុង ខេប៉េ។ លោកស្រីបានបញ្ជាក់ថា លោកស្រីចង់ឲ្យអង់គ្លេស ក្លាយជាប្រទេសវិនិយោគទុនធំជាងគេបំផុតនៅអាហ៊្វ្រិក ក្រៅពីប្រទេសនៅក្នុងក្រុមប្រទេស៧ ពោលគឺឈានមុខជាងសហរដ្ឋអាម៉េរិក តាមរយៈការប្រើប្រាស់ថវិកាជំនួយ ដើម្បីជួយដល់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគនៅ ក្នុងទ្វីបមួយនេះ។