ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកអះអាងថា កូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ទំនងជាអ្នកជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ការបោះឆ្នោតសភាអាម៉េរិកពាក់កណ្ដាលអាណត្តិ នឹងត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅក្នុងបរិបទដែលការព្រួយបារម្ភពីការលូកលាន់របស់បរទេសកាន់តែកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់រុស្ស៊ី បានចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងបញ្ហានេះ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានអះអាងថា ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨នេះ ទំនងជាគោលដៅវាយប្រហាររបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់  ប៉ុន្តែលោក បូលតុន ផ្ទាល់មិនបានបង្ហាញភ័ស្ដុតាងណាមួយនោះទេ។

ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា លោកអាច និយាយបានថា ក្រៅពីរុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ អាចនឹងលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក ហើយថា ជាការពិតណាស់ អាម៉េរិកកំពុងចាត់វិធានការជាជំហានៗ ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់ប្រទេសទាំងបួននេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner