គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ទទួលបានថវិកាបេឡាមរសង្គ្រោះចំនួន ៨លានរៀល ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត វរសេនីយ៍ទោ ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាល  រួមជាមួយក្រុមការងារ ស.អ.ក. ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ។

គ្រួសារទាំងពីរមាន ១)លោកស្រី ហេង យ៉ាន់ ត្រូវជាប្រពន្ធរបស់សពសមាជិក ស.អ.ក. (ប្រភេទនិវត្តជន)  ឈ្មោះ ស៊ន ឃឿន ទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២)លោកស្រី ឡុង ចាន់ ត្រូវជាប្រពន្ធរបស់សពសមាជិកស.អ.ក. (ប្រភេទនិវត្តជន) ឈ្មោះ ណាំ ហ៊ាន ទទួលមរណភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅភូមិត្រពាំងពោល  ឃុំពង្រ ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner