ពលរដ្ឋស្រុកបារាយណ៍ជាង១០០០នាក់ ទទួលបានការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីអាម៉េរិក
ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាម៉េរិក និងមានការចូលរួមពីក្រុមនិស្សិតពេទ្យនៅរាជធានីភ្នំពេញ និងគ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងក្រុមគ្រូពេទ្យជំនួយកម្ពុជាបន្ថែមទៀត ដែលដឹកនាំដោយលោកគ្រូពេទ្យ សុខ សារឿន និង លោកគ្រូពេទ្យ នី សារិត ផងដែរ។ សកម្មភាពសប្បុរសធម៌នេះ បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្រោមការ សម្របសម្រួលពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។