ពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ
អត្ថបទដោយ៖
Kien Sereyvuth
វិស័យទេសចរណ៏គឺបានចូលរួមយ៉ាងសំខាន់ក្នុងការរួមចំណែក ការកាត់បន្ថយភាពក្រីក្រ បង្កើនឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នេះជាការលើកឡើងរបស់លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ ពីធីនេះដែរក៏មានការអញ្ជើញចូលរួម មន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង១ពាន់នាក់។