គ្រួសារជនពិការ ១គ្រួសារ បានទទួលថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០ ៛ ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង: ថ្ងៃសុក្រ ១៤រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជន ខេត្ត  រួមជាមួយមន្រ្តីក្រុមការងារ ស.អ.ក ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកា បេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា​ ចំនួន ៨,០០០,០០០៛ ទៅប្រគល់ជូនក្រុមគ្រួសារនៃសព អតីតយុទ្ធជន ចំនួនពីរគ្រួសារ​​ក្នុងនោះ​  :
      ១. លោក សៀន ម៉ៅ ត្រូវជាកូនរបស់សពសមាជិក សអក ប្រភេទគ្រួសារមរណៈ ឈ្មោះ ប៊ុន សូហឿន ទទួលមរណភាពនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង  ខេត្តកំពង់ឆ្នាំង ។
        ២.លោកស្រី អ៊ុន អយ  ត្រូវជាប្រពន្ធរបស់ សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការឈ្មោះ កង សារ៉េត ទទួលមរណភាពនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner