អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្រ្តីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនពលរដ្ឋរងគ្រោះដោយទឹកទន្លេសាបជន់លិច៥៤គ្រួសារ នៅសង្កាត់គីឡូម៉ែត្រលេខ៦
អត្ថបទដោយ៖
Kien Sereyvuth
(ភ្នំពេញ)៖ រដូវទឹកឡើងបានឈានចូលមកដល់ បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋតាមជួរមាត់ទន្លេ ចំនួន៥៤គ្រួសារ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ពួកគាត់បានទទួលការសំណេះសំណាល និងទទួលយកអំណោយជួយសង្គ្រោះជាគ្រឿងឧបភោគបរិភោគមានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការ ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពីលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ជុំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៍ឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។