ក្រុមការងារថ្នាក់កណ្តាល ចុះជួយ ស្រុកសូត្រនិគម បានជួបសំណេះសំណាល និងថ្លែងអណរគុណដល់ម្ចាស់ឆ្នោតចំនួន២ភូមិ ក្នុងខេត្តសៀមរាប
អត្ថបទដោយ៖
Kien Sereyvuth
ឯកឧត្តម ឈួន ថាវរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសូត្រនិគម បានអរគុណនូវសមានចិត្តដ៏ល្អប្រពៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងជ្រាលជ្រៅបំផុត ដែលជាអ្នកចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស តាមរយៈការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធានា នូវសន្តិភាព និងការអភិវឌ្ឍ។ការថ្លែងលើកឡើងរបស់ឯកឧត្តម ធ្វើឡើងក្នុងពិធីជួបសំណេះ សំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណ ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ភូមិសំរោង និងភូមិថ្នល់ដាច់ ចំនួនជាង៤៥០នាក់ ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹក ថ្ងៃអាទិត្យ ថ្ងៃទី ៥ សីហា ២០១៨ ។