ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលស្លាប់គៀបជាប់ជាមួយម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ដ៏ន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាក HONDA Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460 មានឈ្មោះ សាម៉ុន សាមាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបប កម្មករសំណង់ មានស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេ ព្រោះបានបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញមកបត់ជើងតូចរួចក៏ឮសំឡេងបុកប្រាវ លាន់ដូចរន្ធះ ក៏រត់មកមើលស្រាប់តែឃើញរថយន្តបើកចេញយ៉ាងលឿន ចំណែកម៉ូតូ រួមទាំងម្ចាស់ម៉ូតូគៀបជាប់គ្នា ដោយជនរងគ្រោះបោកក្បាល ទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកអន្តរាគមន៍តែម្តង ។

ក្រោយសមត្ថកិច្ចធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោយស្រាយតាមក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner