អ្នកសារព័ត៌មានអន្តរជាតិ២០៣នាក់ ត្រូវបានអនុញ្ញាតឲ្យយកព័ត៌មានអំឡុងពេលបោះឆ្នោត

អត្ថបទដោយ៖
Kien Sereyvuth

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. បានឲ្យដឹងថា គិតត្រឹមម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ២៦កក្កដានេះ ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឆ្នាំ២០១៨។ គិតត្រឹមថ្ងៃ២៦កក្កដានេះ គ.ជ.ប. បានអនុញ្ញាតផ្ដល់បណ្ណជាអ្នកសារព័ត៌មានអន្តរជាតិជាផ្លូវការចំនួន២០៣នាក់ មកពី៦៦ស្ថាប័ន ក្នុងនោះអង្គភាពសារព័ត៌មមានអន្តរជាតិធំៗរួមមាន ទីភ្នាក់ងារសារព័ត៌មាន AFP, Thomson Reuters, Associated Press (AP) EPA, Xinhau, Aljazeera, Kyodo News, Channel News Asia, NHK និងកាសែតអានជាផាសាចិន Cambodia Sin Chew Daily និងកាសែតបារាំង Le Monde។ គ.ជ.ប. បានឲ្យដឹងថា ចំពោះអ្នកសារព័ត៌មានអន្តរជាតិដែលបានដាក់ពាក្យ សុំចុះឈ្មោះនៅថ្ងៃនេះ គ.ជ.ប. ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ក្នុងរយៈពេល២ថ្ងៃយ៉ាយូរ។ ក្នុងករណីដែល គ.ជ.ប. បដិសេធការចុះឈ្មោះអ្នកសារព័ត៌មាន អន្តរជាតិ ដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សាមីអង្គភាព ឬសាមីអ្នកសារព័ត៌មាន អាចបំពេញឯកសារបន្ថែមឲ្យបានគ្រប់គ្រាន់ ហើយដាក់ពាក្យសុំមួយលើកទៀត ក្នុងរយៈពេល២ថ្ងៃយ៉ាងយូរបន្ទាប់ពីទទួលបានលិខិតបដិសេធ។ តាមរបាយការណ៍របស់ គ.ជ.ប. គិតត្រឹមថ្ងៃទី៤កក្កដា មានអ្នកសារព័ត៌មានជាតិចំនួន៨០៣នាក់ មកពី៥៩អង្គភាព បានទទួលប័ណ្ណអនុញ្ញាពី គ.ជ.ប.។
 គ.ជ.ប. បានរំលឹកប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោតឲ្យមានប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ឯករាជ្យ ត្រឹមត្រូវ និងមិនលម្អៀង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner