សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងផ្នែក ពាណិជ្ជកម្ម តាមរយៈការលុបចោលការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មាការអឺរ៉ុប លោក ចំាង ក្លោដ ចំាំងឃឺ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានព្រមព្រៀង គ្នាក្នុងការបន្ធួរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មហើយ តាមរយៈការលុបចោលការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ភាគី ទាំងពីរបានបរាជ័យ ក្នុងការបង្កើនទំនាក់ទំនងដែលមានភាពតានតឹង ជុំវិញការយក ពន្ធរបស់សហរដ្ឋអាម៉េរិកលើរថយន្ត ដែកថែប និងអាលុយមីញ៉ូម ។