ក្រុមហ៊ុនអវកាស SpaceX បញ្ជូនអ្នកជំនាញមកពន្លឿនប្រតិបត្តិការជួយសង្គ្រោះ មនុស្សទាំង១៣នាក់ដែលកំពុងជាប់ក្នុងរូងភ្នំថាំលួង
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ តាមរយៈគេហទំព័រ Twitter នាយកប្រតិបត្តិក្រុមហ៊ុន SpaceX &The Boring លោក អេឡន ម៉ាក បានបង្ហោះសារមួយដោយនិយាយថា រូបលោក នឹងបញ្ជូនអ្នកជំនាញឱ្យទៅចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះក្រុមក្មេងៗទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតចេញពីរូងភ្នំថាំលួង នៅភាគខាង ជើងប្រទេសថៃ បន្ទាប់ពីជាប់គំាងអស់រយៈពេល១៤ថ្ងៃមកនេះ ។