ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងធ្វើដំណើរមកដល់ប្រទេសចិនហើយ ដើម្បីបំពេញ ទស្សនៈកិច្ចរយៈពេល២ថ្ងៃ
ិន៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមបំពេញដំណើរទស្សនៈកិច្ចរយៈពេលពីរថ្ងៃរបស់លោកក្នុងរដ្ឋធានីប៉េកាំង គិតចាប់ថ្ងៃទី១៩ដល់២០ ខែមិថុនានេះ មុននឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជិន ពីង ។
នេះជាដំណើរទស្សនៈកិច្ចលើកទី៣ហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេស ចិនក្នុងឆ្នាំ២០១៨នេះ ក្រោយលោកបានជួបជាមួយលោក ស៊ី ជិនពីង នៅខែមីនា និងខែឧសភាកន្លងទៅ ។ លោក គីម នឹងត្រូវស្នាក់នៅក្នុងប្រទេសចិន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ រហូតដល់ថ្ងៃពុធ ស្អែកនេះ ក្នុងគោលបំណងជួបពិភាក្សាការងារ ជាមួយលោក ស៊ី ជិនពីង ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ នៅសិង្ហបុរី ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត ។
សូមជម្រាបថា មេដឹកនំាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្ពោះទៅ កាន់រដ្ឋធានីប៉េកាំង ដោយជិះលើយន្ដហោះ អាន-148 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង អ៊ែរ កូរីយ៉ូ ហើយក្រោយធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង លោក គីម បានចាកចេញដំណើរភ្លាមៗឆ្ពោះទៅកាន់ផ្ទះសំណាក់រដ្ឋ ដាវយូថៃ ក្នុងទីក្រុងប៉េកាំង ដែលជាគោលដៅដំបូងនៃដំណើរទស្សនៈកិច្ចពីរថ្ងៃ របស់លោកនៅក្នុងប្រទេសចិន ៕
