ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណី លួចម៉ូតូ ត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូកន្លងទៅ រួចបញ្ជូនទៅសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ  ដេីម្បីផ្ដន្ទាទោសតាមច្បាប់។

ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ ទូច សុភ័ក្រ្ត ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ និងទី២-ឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ផាន ឧត្តម ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ និស្សិត។ បានសម្ភារបាត់បង់
 -ម៉ូតូម៉ាក YAMAHA MSLAZ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ១HR៦១២៥។

បច្ចុប្បន្ននេះ  ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ

ដោយ  ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner