ឯកឧត្តម ជា ប៊ុនហេង ឧបត្ថម្ភថវិកា២សែនរៀល និងអង្ករមួយបាវដល់បុរសចំណាស់ពិការជើងដែលជាអ្នកមើលថែទូកឱ្យសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
ព្រឹកថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធាន អង្គភាពកីឡានគរបាលជាតិ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាត់មន្ត្រីក្រោមឱវាទ នាំយកថវិការបស់អង្គភាពចំនួន២សែនរៀល និងអង្ករមួយបាវ(៥០គីឡូក្រាម) ឧបត្ថម្ភដល់បុរសវ័យចំណាស់ពិការជើងម្ខាងម្នាក់ឈ្មោះ តា លី ដែលរស់នៅគ្មានទីពឹងតាមបណ្តោយមាត់ទន្លេក្នុងក្រុងតាខ្មៅ និងជាអ្នកមើលថែទូកឱ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។
ដោយមើលឃើញពីការលំបាក ឯកឧត្តម ប្រធានអង្គភាពកីឡានគរបាលជាតិ ក៏បានសន្យាឧបត្ថម្ភថវិកាចំនួន២សែនរៀលរៀងរាល់ខែ និងអង្ករមួយបាវរាល់៣ខែម្តងជូនអ៊ំប្រុស តា លី ផងដែរដើម្បីដោះស្រាយជីវភាព ៕