ជប៉ុនផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារ សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យក្នុងខេត្តសៀមរាប

JICA៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានឲ្យដឹងនៅថ្ងៃ២៧តុលានេះ ថា JICA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ដែលមានទឹកប្រាក់សរុប២ពាន់១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០លាន៥សែន៥ម៉ឺនដុល្លារអាមេរិក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

គម្រោងនោះនឹងចាប់ផ្តើមពីខែកញ្ញាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner