ក្រុមការងារសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ឈ្វេងយល់ពីការលើកកម្ពស់វិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា
កាលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានដឹកនាំក្រុមស្រាវជ្រាវចុះទៅដល់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោក HUANG KEJIN អគ្គនាយកឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារស្រាវជ្រាវដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងឧទ្យាន ហើយនៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយកបានជម្រាបជូនក្រុមការងារអំពីស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឧទ្យាន និងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្ឆៃផលិតផលកសិកម្មដែលជាពិសេសគឺដំណាំស្វាយ។ លើសពីនេះ លោកអគ្គនាយកបានឆ្លើយតបយ៉ាងក្បោះក្បាយនិងល្អិតល្អន់នូវរាល់សំណួរដែលបានចោទឡើងដោយក្រុមការងារ។
លោកអគ្គនាយកបានបន្ថែមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានទទួលអាជ្ញាបណ្ណក្នុងការវិនិយោគនៅឆ្នាំ២០១៦ ហើយបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការជាផ្លូវការនូវចង្វាក់ផលិតកម្មកែច្ឆៃស្វាយនៅឆ្នាំ២០១៩។ ឧទ្យាននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ១-ក្រុមហ៊ុនខេមបូឌាសួនឧស្សាហកម្មខូអិលធីឌី២-ក្រុមហ៊ុនឧស្សាហកម្មកសិកម្មកម្ពុជា និង៣-ក្រុមហ៊ុនMinកម្ពុជាឡូជីស្ទីក ដែលទទួលបាននូវអាជ្ញាបណ្ណវិនិយោគក្រៅប្រទេសពីមន្ទីរពាណិជ្ជកម្មខេត្តហ្វូជៀន និងគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ប្រទេសចិន ហើយបានឆ្លងកាត់បែបបទចុះឈ្មោះនៅការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា។ ក្រៅពីអគារមួយចំនួនដែលកំពុងដំណើរការនៃចង្វាក់ផលិតកម្មកែច្ឆៃស្វាយ ឧទ្យាននៅមានអគារស្នាក់នៅ អគារការិយាល័យ ហាងទំនិញ ឃ្លាំង (រួមទាំងឃ្លាំងរក្សាសីតុណ្ហភាពត្រជាក់) និងអគារសម្រាប់សិក្ខាសាលា ដែលសរុបនៅក្នុងផ្ទៃដីដែលមានទីតាំងបើកចំហសម្រាប់ការវិនិយោគ។
ក្រោយបិទបញ្ចប់កិច្ចការពិភាក្សាដ៏ផុសផុលដែលត្រូវបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទរបស់ក្រុមហ៊ុន លោកអគ្គនាយកបានមគ្គុទេសក៍ក្រុមការងារអញ្ជើញផ្ទាល់ទៅទស្សនកិច្ចពិនិត្យមើលដោយផ្ទាល់នូវចង្វាក់ផលិតកម្មនៅក្នុងឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការត្រួតពិនិត្យរោងចក្រកែច្នៃស្វាយតាំងពីពេលចាប់ផ្តើមរហូតដល់ពេលវេចខ្ចប់។ បន្ថែមពីលើនេះ លោកអគ្គនាយក បានបង្ហាញនូវទស្សនវិស័យរបស់ក្រុមហ៊ុនជូនដល់ក្រុមការងារ អំពីផែនការអភិវឌ្ឍន៍កសិកម្មនិងការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
បន្ទាប់ពីបានទស្សនាចប់សព្វគ្រប់នូវរាល់ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានកម្មករបំពេញការងារជាង២០០នាក់ លោកបណ្ឌិត ជា មុនីឫទ្ធិ បានសាទរចំពោះជំនួបនាថ្ងៃនេះ ហើយបន្តចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវដើម្បីគាំទ្រដល់ក្រុមហ៊ុន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លើសពីនេះ តាមរយៈការសិក្សាស្រាវជ្រាវប្រកបដោយគរុសភា លោកបណ្ឌិតយល់ព្រមក្នុងការផ្តល់នូវធាតុចូលដល់ការវិនិយោគរបស់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ហើយលោកបណ្ឌិតសង្ឃឹមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា នឹងបន្តជាដៃគូកាន់តែល្អប្រសើរនៅក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រោយពីកាលពីខែមិថុនា ឆ្នាំ២០២០ ដែលប្រទេសកម្ពុជានិងប្រទេសចិនបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយស្រស់ចំនួន៥០០០០០តោនទៅកាន់ប្រទេសចិន ហើយថ្មីៗនេះ កាលពីខែតុលា ឆ្នាំ២០២០ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលកិច្ចព្រមព្រៀងនេះនឹងរួមចំណែកបន្ថែមនូវល្បឿននៃកំណើនវិនិយោគកាន់តែកើនឡើងជាលំដាប់មកកាន់កម្ពុជា។ ដោយឡែកការនាំចេញកសិកម្មរបស់ប្រទេសកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្ម និងកសិករក្នុងប្រទេសកម្ពុជា។
កាលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានដឹកនាំក្រុមស្រាវជ្រាវចុះទៅដល់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោក HUANG KEJIN អគ្គនាយកឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារស្រាវជ្រាវដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងឧទ្យាន ហើយនៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយកបានជម្រាបជូនក្រុមការងារអំពីស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឧទ្យាន និងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្ឆៃផលិតផលកសិកម្មដែលជាពិសេសគឺដំណាំស្វាយ។ លើសពីនេះ លោកអគ្គនាយកបានឆ្លើយតបយ៉ាងក្បោះក្បាយនិងល្អិតល្អន់នូវរាល់សំណួរដែលបានចោទឡើងដោយក្រុមការងារ។
លោកអគ្គនាយកបានបន្ថែមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានទទួលអាជ្ញាបណ្ណក្នុងការវិនិយោគនៅឆ្នាំ២០១៦ ហើយបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការជាផ្លូវការនូវចង្វាក់ផលិតកម្មកែច្ឆៃស្វាយនៅឆ្នាំ២០១៩។ ឧទ្យាននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ១-ក្រុមហ៊ុនខេមបូឌាសួនឧស្សាហកម្មខូអិលធីឌី២-ក្រុមហ៊ុនឧស្សាហកម្មកសិកម្មកម្ពុជា និង៣-ក្រុមហ៊ុនMinកម្ពុជាឡូជីស្ទីក ដែលទទួលបាននូវអាជ្ញាបណ្ណវិនិយោគក្រៅប្រទេសពីមន្ទីរពាណិជ្ជកម្មខេត្តហ្វូជៀន និងគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ប្រទេសចិន ហើយបានឆ្លងកាត់បែបបទចុះឈ្មោះនៅការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា។ ក្រៅពីអគារមួយចំនួនដែលកំពុងដំណើរការនៃចង្វាក់ផលិតកម្មកែច្ឆៃស្វាយ ឧទ្យាននៅមានអគារស្នាក់នៅ អគារការិយាល័យ ហាងទំនិញ ឃ្លាំង (រួមទាំងឃ្លាំងរក្សាសីតុណ្ហភាពត្រជាក់) និងអគារសម្រាប់សិក្ខាសាលា ដែលសរុបនៅក្នុងផ្ទៃដីដែលមានទីតាំងបើកចំហសម្រាប់ការវិនិយោគ។
ក្រោយបិទបញ្ចប់កិច្ចការពិភាក្សាដ៏ផុសផុលដែលត្រូវបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទរបស់ក្រុមហ៊ុន លោកអគ្គនាយកបានមគ្គុទេសក៍ក្រុមការងារអញ្ជើញផ្ទាល់ទៅទស្សនកិច្ចពិនិត្យមើលដោយផ្ទាល់នូវចង្វាក់ផលិតកម្មនៅក្នុងឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការត្រួតពិនិត្យរោងចក្រកែច្នៃស្វាយតាំងពីពេលចាប់ផ្តើមរហូតដល់ពេលវេចខ្ចប់។ បន្ថែមពីលើនេះ លោកអគ្គនាយក បានបង្ហាញនូវទស្សនវិស័យរបស់ក្រុមហ៊ុនជូនដល់ក្រុមការងារ អំពីផែនការអភិវឌ្ឍន៍កសិកម្មនិងការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
បន្ទាប់ពីបានទស្សនាចប់សព្វគ្រប់នូវរាល់ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានកម្មករបំពេញការងារជាង២០០នាក់ លោកបណ្ឌិត ជា មុនីឫទ្ធិ បានសាទរចំពោះជំនួបនាថ្ងៃនេះ ហើយបន្តចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវដើម្បីគាំទ្រដល់ក្រុមហ៊ុន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លើសពីនេះ តាមរយៈការសិក្សាស្រាវជ្រាវប្រកបដោយគរុសភា លោកបណ្ឌិតយល់ព្រមក្នុងការផ្តល់នូវធាតុចូលដល់ការវិនិយោគរបស់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ហើយលោកបណ្ឌិតសង្ឃឹមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា នឹងបន្តជាដៃគូកាន់តែល្អប្រសើរនៅក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រោយពីកាលពីខែមិថុនា ឆ្នាំ២០២០ ដែលប្រទេសកម្ពុជានិងប្រទេសចិនបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយស្រស់ចំនួន៥០០០០០តោនទៅកាន់ប្រទេសចិន ហើយថ្មីៗនេះ កាលពីខែតុលា ឆ្នាំ២០២០ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលកិច្ចព្រមព្រៀងនេះនឹងរួមចំណែកបន្ថែមនូវល្បឿននៃកំណើនវិនិយោគកាន់តែកើនឡើងជាលំដាប់មកកាន់កម្ពុជា។ ដោយឡែកការនាំចេញកសិកម្មរបស់ប្រទេសកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្ម និងកសិករក្នុងប្រទេសកម្ពុជា៕