ក្រុមមហាគ្រួសាររថយន្ត OFF ROADនាំយកអំណោយទៅចែកជូន ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំ ពន្លៃ និងភ្នំដី ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
សារ៉ាន ទីងី

ដោយមើលឃើញពីស្ថានភាពលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ​ ដោយទឹកជំនន់ចំនួន​១១០​គ្រួសារ​ស្ថិតនៅភូមិ ឈូកអាង ឃុំ ពន្លៃ និងភូមិខ្ចាយ ឃុំ ភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​កំពុង​ប្រឈម​ខ្វះខាតនូវស្បៀងអាហារអំឡុងពេលជំនន់ទឹកភ្លៀវជនលិចនៅដ្ឋាន ក្រុមមហារគ្រួសារ​រថយន្ត​OFF ROAD កម្ពុជា ដឹកនាំដោយលោកព្រុំ រស្មី និង លោក ញឹម សុវណ្ណារ៉ូរួមជាមួ​យ​សមាជិក​រថយន្ត​OFF ROADភ្នំពេញ និងខេត្តបន្ទាយមានជ័យប្រមាណជា១៩​រថយន្តបាននាំយកអំណោយ​សង្រ្គោះ​ប្រគល់​ដល់ដៃប្រជាពលរដ្ឋហើយ កាលពីថ្ងៃ សៅរ៍ ចុងសប្តាហ៍។

     លោក ព្រុំ រស្មី បានបញ្ជាក់ថា អំណោយសប្បុរសធម៍ដែលក្រុមមហារគ្រួសាររថយន្ត OFF ROAD​កម្ពុជា​យកទៅប្រគល់ជូនពលរដ្ឋកំពុងរងគ្រោះដោយគ្រោះទឹកជំន់នៅក្នុងភូមិឃុំចំនួន២ ស្ថិតនៅ​ក្នុង​ខេត្ត បន្ទាយមានជ័យនេះ គឺទទួលបានពីការបរិច្ចាគពីបងប្អូនរថយន្តOFF ROAD​ទូទាំង​ប្រទេស​កម្ពុជា​។ លោក បន្តទៀតថា ការចូលរួមបរិច្ចាគជាថិការពីក្រុមគ្រួសារមហាររថយន្តOFF ROADកម្ពុជា ដើម្បី​ទិញ​ជាសម្ភារៈគ្រឿងឧបភោគបរិភោគជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភូមិ ឃុំចំនួន​២​ខាង​លើនេះ គឺជាការចូលរួមចំណែកកាត់​បន្ថយការលំបាករបស់​ប្រជាពលរដ្ឋបណ្តោះអាសន្ន​គ្រាដែល​លំនៅ​ដ្ឋានកំពុងលិចលុងដោយជំនន់ទឹកភ្លៀង។

         លោក ញឹម សុវណ្ណារ៉ូ ប្រតិភូដឹកនាំ បានបន្ថែមដែរថា ថវិកាដែលយើងយកទិញ​សម្ភារៈ​សម្រាប់​ចែក​ជូនពលរដ្ឋរងគ្រោះនៅភូមិ ឃុំខាងលើនេះ យើងបានធ្វើការគៀងគរ​រ៉ៃអង្គាសពីបងប្អូន​ដែលជា​សមាជិក​ក្រុមរយៈ​ពេល២ថ្ងៃទទួលបានថវិកាជាច្រើន ហើយ ថវិកាទាំងនោះ យើងបានទិញ​គ្រឿង​ឧបភោគ​បរិភោគដូចជាសំភារៈសំរាប់ចែកជូនប្រជាជនចនួន១១០គ្រសារមាន អង្ករ ៣ តោន មី ១១៥ កេះ ទឹកត្រី ១១៥ យួរ ទឹកស៊ីអ៊ីវ ១១៥ យួរ អំបិល ១១៥ កញ្ចប់ ប៊ីចេង ១១៥ កញ្ចប់ ស្ករស ១១៥ កញ្ចប់ ទឹកបរិសុទ្ធ ៣០០ យួរ ប្រេងឆា ១១៥ ដប

លោក ញឹម សុវណ្ណារ៉ូ

និងថវិកា ៦លានរៀល ដើម្បីឲ្យពួកគាត់បានដោះ​ស្រាយក្នុងការហូបចុកភ្លាមៗ​គ្រាដែលជួបការ​លំបាក់​ពេល​ជំលាសភៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព។ លោក បញ្ជាក់ទៀតថា ការចុះចែកអំណោយ​ជួយ​ដល់​ពេលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះនេះ មិនមែនជាលើកទី១របស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជាយើងឡើយ ព្រោះចាប់តាំងពីមហាគ្រួសាររថយន្តOFF ROADកម្ពុជា មានវត្តមាន៧​មក​ឆ្នាំ​មកនេះ យើងតែងតែចុះចែកអំណោយសប្បុរសធម៍​ជូនដល់ពលរដ្ឋខ្វះខាត​នៅតំបន់ដាច់​ស្រយាល់​។ 

លោក មាស រី ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានបង្ហាញអារម្មណ៍រីករាយ​បន្ទាប់ពី​បាន​ទទួល​អំណោយសង្គ្រោះពីក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ហើយបានចាត់ទុកការ​ជួយ​សង្រ្គោះនេះ​ជាទឹកចិត្តសប្បុរសធម៍មិនអាចកាត់ថ្លៃបាន។          បន្ទាប់ពីបញ្ចប់សកម្មភាពចែកអំណោយសមនុស្សធម៍ ក្រុមមហាគ្រួសាររថយន្តOFF ROAD​កម្ពុជា​​ដឹកនាំដោយលោកព្រុំ រស្មី និង លោក ញឹម សុវណ្ណារ៉ូរួមជាមួយសមាជិកOFF ROAD​ភ្នំពេញ​បាន​បន្ត​ដំណើរផ្សព្វផ្សាយពីតំបន់ទេសចរណ៍តាមរយៈការធ្វើដំណើរOFF ROADពីខេត្ត បន្ទាយមានជ័យ ឆ្ងងកាត់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់លើកំពូលភ្នំ១៥០០ និងស្នាក់នៅមួយយប់​ក្នុងរមណីរដ្ឋាន​បុប្ផា​លាក់​ខ្លួន ក្នុងទឹកដីថ្មដា ខេត្ត កោះកុង រួចស្អែកថ្ងៃ ទី២៦ បន្តដំណើរវិលចូល​ទីក្រុងភ្នំពេញ។​សូមបញ្ជាក់ថា ក្រុមរថយន្តមហាគ្រួសារOFF ROADកម្ពុជា បានបង្កើតឡើងរយះពេល៧ឆ្នាំហើយ ដោយ​ក្រុមខាងលើនេះ តែងតែធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផ្សព្វផ្សាយ​អភិវឌ្ឍ​វិស័យ​កីឡាOFF ROADនៅកម្ពុជា ក្រុមនេះក៍ជាក្រុមសកម្មខាងការងារមនុស្សធម៍ផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner