ឪពុកចិត្តតិរិច្ឆានរំលោភកូនស្រីខ្លួនឯងបានសម្រេចជាច្រើនលើកទើបបែកធ្លាយ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ឪពុកចិត្តតិរិច្ឆានសាហាវ ឃោរឃៅបានចាប់រំលោភកូនស្រីខ្លួនឯងបង្កើតអាយុ៨ឆ្នាំបានសម្រេចជាច្រើនលើកទើបបែកធ្លាយ ត្រូវសម្ថកិច្ចចាប់វាយខ្នោះ ក្រោយទទួលពាក្យបណ្តឹងពីជីដូន កុមារីរងគ្រោះ លោកអធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងផ្ទាល់ដើម្បីទៅចាប់ជនសង្ស័យតែម្តង។

ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី នៅចំណុច៖ផ្ទះជនសង្ស័យ ភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះម៉ូវ ដាលីស ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស ។

ជនសង្ស័យឈ្មោះ ម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែមតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

នគរបាលក្រុងតាខ្មៅបានអោយដឹងថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកប៊ីយ៉ែ អានឆើរ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសាប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួមភេទរហូតបានសម្រេច ។

រហូតមកដល់ម៉ោងប្រហែល ប្រាំបីយប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា ប៉ាបានចាប់ខ្ញុំរំលោភខ្លួន ពេលលឺដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហេីយធ្លាប់រំលោភបានចំនួនបីដងមកហេីយ និងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល១ឆ្នាំមកហេីយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner