បុរស៣នាក់របួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាឆ្លងស្ទុបទៅបុកជាមួយរថយន្ត Lexus LX570 នៅស្ទុបអាងទឹកអូឡាំពិក

ភ្នំពេញ៖ បុរស៣នាក់បានជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្ទុបបានជ្រុលទៅបុករថយន្ត Lexus LX570 ចំក្បាលរថយន្តចំហៀងខាងស្ដាំពេញទំហឹង  បណ្ដាលឲ្យរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២០  នៅត្រង់ចំណុចស្ទុបអាងទឹកអូឡាំពិក តាមបណ្ដោយផ្លូវមុនីរ៉េត កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

យោងតាមសម្ដីបុរសម្នាក់មិនសញ្ចេញឈ្មោះ ដែលជាម្ចាស់រថយន្ត Lexus Lx570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-5455 បានបង្ហេីបប្រាប់ថា រូបគាត់បេីករថយន្តតាមបណ្ដោយផ្លូវ២១៥ រួចបំណងឆ្លងស្ទុបអាងទឹកអូឡាំពិក មកកផ្លូវព្រះសីហនុ  ខណៈឆ្លងដល់កណ្ដាលស្ទុប ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-9870 ឌុបគ្នាតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ហេីយមិនគោរពស្ទុបផងដែរ ក៏បានបុករថយន្ត Lexus Lx570 របស់បុរសខាងលេីចំពីក្បាលរថយន្តចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរស៣នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់  ចំណែករថយន្ត និងម៉ូតូរងការខូចខាត ទាំងសងខាង។

ក្រោយកេីតហេតុ ភ្លាមៗ បុរសទាំង៣នាក់ខាងលេីត្រូវបានរថយន្តសាមុយមកដឹកយកទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិត  ចំណែកភាគីរថយន្ត Lexus 570ខាងលេីក៏មិនបានគេចខ្លួនទៅណាដែរ  រហូតសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ចុះមកដល់កន្លែងកេីតហេតុក៏ប្រគល់រថយន្តខ្លួនឲ្យជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកជាមួយម៉ូតូខាងលេី  ដេីម្បីដោះស្រាយគ្នាតាមក្រោយ៕  ដោយ៖  ជីម  ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner