អ្នកវិភាគ​ថា​ ​គោល​នយោបាយសេដ្ឋកិច្ច​របស់​លោក​បៃ​ឌិន​ប្រធានាធិបតី​អាមេរិក​ថ្មី​ ​ចំណេញ​ច្រើន​ដល់​វៀតណាម​

យោង​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាន​ ​V​N​Express​ ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩​ ​វិច្ឆិកា​នេះ​ ​ដោយ​ដកស្រង់​សម្តី​របស់​អ្នកវិភាគ​លើកឡើង​ថា​ ​គោល​នយោបាយសេដ្ឋកិច្ច​របស់​ប្រធានាធិបតី​ថ្មី​អាមេរិក​ ចូ ​បៃ​ឌិន​ ​នឹង​ផ្តល់​ចំណេញ​ច្រើន​ដល់​ប្រទេស​វៀតណាម​។​


​លោក​ ​D​an​g​ ​H​o​an​g​ ​H​a​i​ ​An​h​ ​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ ​Indian​a​ ​ក្នុង​សហរដ្ឋអាមេរិក​ ​បា​និយាយ​ថា​ ​លោក​ ​បៃ​ឌិន​ ​ទំនងជា​មិន​ដូច​ ដូ​ណា​ល់​ត្រាំ​ទេ​ ​ពោល​គឺ​លោក​នឹង​គាំទ្រ​ពាណិជ្ជកម្ម​ពិភពលោក​ ​ហើយ​ចង់​កាត់បន្ថយ​របប​ការពារនិយម​ ​ដែល​នោះ​នឹង​នាំផល​ចំណេញ​ដល់​វៀតណាម​ ​សំដៅ​លើ​ការនាំចេញ​របស់​ប្រទេស​មួយ​នេះ​។​


​កាលពីឆ្នាំមុន​ ​លោក​ ​បៃ​ឌិន​ ​បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​ខ្លួន​ ​ក្នុង​ការ​នាំ​អាមេរិក​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (​T​P​P​) ​ដែល​ពេលនេះ​បាន​ក្លាយ​ជា​ ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (C​P​T​P​P​)​។​


​កាលពី​ឆ្នាំ​២​០​១​៧​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដក​អាមេរិក​ចេញពី​ ​T​P​P​ ​ដែល​ការ​ដកចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ ​មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​៤​០​ភាគរយ​ ​ខណៈ​ដែលគេ​ដឹង​ថា​ ​ចិន​មាន​ប្រមាណ​ពី​១​៨​ទៅ​២​០​ភាគរយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner