ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១១,០០០គ្រួសារ ទទួលបាន ស្រូវពូជ គ្រឿងបរិភោគ និងថវិកា ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ

 បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកស្រូវពូជ គ្រឿងបរិភោគ បរិភោគ និងសម្ភារចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១១,០០០គ្រួសារ នៅផ្សារថ្មីស្ថិតភូមិចំការត្រដក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា នៅឆ្នាំ២០២០ ប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ ជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ។ នៅទិសពាយព្យ នៃប្រទេសកម្ពុជា មានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខេត្តបន្ទាយមានជ័យ គឺបានរងផលប៉ះពាល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ព្រមទាំងដំណាំកសិកម្ម អស់ជាច្រើន ។

ឧត្តមសេនីយ៍ឯក ​បន្តថា ការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានណែនាំឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ចំនួន១១,០០០គ្រួសារ។

១គ្រួសារ ត្រូវទទួលរួមមាន៖ ស្រូវពូជសែនក្រអូប ៤ការ៉ុង ស្មើនឹង ១០០គីឡូក្រាម, អង្ករ ១ការ៉ុង ស្មើនឹង២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកបរិសុទ្ធ ១កេសធំ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងឃីត ១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ ថវិកា៥ម៉ឺនរៀល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner