ការស្ទង់មតិនៅថៃ ភាគច្រើនមិនស្វាគមន៍ជនបរទេសនៅឡើយទេ

អត្ថបទដោយ៖
Kien Sereyvuth

មនុស្សភាគច្រើនមិនចង់ឲ្យទេសចរបរទេសត្រលប់ចូលប្រទេសថៃ ឆាប់ៗនេះ នៅឡើយទេ ខណៈដែលស្ថានភាពជំងឺកូវិដ១៩ ក្នុងប្រទេសនេះកំពុងល្អប្រសើរ ដោយពួកគេថា ជនបរទេសទាំងនេះអាចនឹងនាំជំងឺចូល រាលដាល ហើយប្រជាជនថៃគួរតែអាចទៅលេងកម្សាន្ត ក្នុងប្រទេសសិន។ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយ ស្រាវជ្រាវដោយសកលវិទ្យាល័យ Suan Dusit Rajabhat ឬ គេហៅថា ការស្ទង់មតិ Suan Dusit ចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ ថ្មីៗនេះ។

ការស្ទង់មតិនេះធ្វើឡើងតាមអនឡាញ ចន្លោះពីថ្ងៃទី៩ ដល់ ១២ មិថុនា ដោយបានសាកសួរមនុស្សជាង១ពាន់នាក់ ទូទាំងប្រទេស។ ថ្មីៗនេះ ថៃបានបន្ធូរបន្ថយការរឹតត្បឹតច្រើន ក្រោយបញ្ហាជំងឺកូវីដ១៩ ធូរស្បើយច្រើន ក្នុងនោះ ក៏មានទាំងអនុញ្ញាតឲ្យបរទេសចូលប្រទេសវិញ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចវិញ ទៀតផង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner