រកឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់នៅស្វាយចេក

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅវាលដីស្រែបន្ទាប់ពីជំនន់ទឹកបានស្រក ចុះនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ស្រុកស្វាយចេក គឺជាអតីតសមរភូមិវាយប្រហារគ្នាក្នុងជំនាន់ អតីតកាលសង្គ្រាមស៊ីវិលកម្ពុជា។ គ្រាប់ប្រភេទផ្លោង៨២មីលីម៉ែត្រ ចំនួន២គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុង ដីស្រែមួយកន្លែងក្នុងសង្កាត់ស្លក្រាម នៃស្រុកស្វាយចេក នាវេលាព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ក្រោយពេលដែល ទឹកជំនន់បានស្រកចុះ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់ទាំង២នោះ អង្គភាពហេឡូត្រាស់ បានធ្វើការបំផ្លាញចោល១គ្រាប់នៅនឹងកន្លែង និងនៅសេសសល់១គ្រាប់ទៀត ដែលនៅកប់ក្នុងភក់ដែលមិន ទាន់អាចកម្ទេចចោលបាន ដោយរង់ចាំទឹករីង។ កម្ពុជា គឺជាប្រទេស ដែលរងផលប៉ះ ពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះធ្ងន់ធ្ងរជាងគេក្នុងពិភពលោក ជាមួយ នឹងការប៉ាន ប្រមាណរបស់អង្គការ UNDP បានបញ្ជាក់ថា កម្ពុ ជាអាចនៅមាន គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ ប្រមាណពី៤ ទៅ៦លាន គ្រាប់ថែមទៀតដែលកំពុងបន្តគំរាម កំហែងដល់អាយុជីវិតប្រជាជននៅក្នុងប្រទេស។ កម្ពុ ជាមាន ផែនការបោស សំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ឲ្យ អស់រហូតដល់ឆ្នាំ ២០២៥។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner