អាមេរិកកំណត់យកថ្ងៃទី11 ខែធ្នូ ជាថ្ងៃចាប់ផ្តើមការចែកចាយវ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានសរសេរថា ពលរដ្ឋអាមេរិកនឹងទទួលបានវ៉ាក់សាំងកូវីដ19ជាលើកដំបូងយ៉ាងយូរបំផុតថ្ងៃទី11ខែធ្នូ ខាងមុខនេះហើយ។

ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងដោយប្រធាននៃកម្មវិធីវ៉ាកសាំងកូវីដ19 របស់អាមេរិក លោកសាស្ត្រាចារ្យ Moncef Slaoui ដោយក្នុងនោះលោកក៏បានអះអាងដែរថា ការចែកចាយវ៉ាក់សាំងនឹងត្រូវធ្វើឡើងត្រឹមតែ 24 ម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការអនុម័តពីសំណាក់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារសង្គ្រោះបន្ទាន់របស់អាមេរិក។

អាមេរិកចែកចាយវ៉ាក់សាំងកូវីដ19-BBC

គួររំលឹកដែរថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ19 ដែលទើបប្រកាសជោគជ័យគឺ Pfizer និងដៃគូ BioNTech បានដាក់ពាក្យស្នើសុំការចាកចាយវ៉ាក់សាំងរបស់ខ្លួនរួចហើយតាំងតែពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប៉ុន្តែតាមការអះអាងរបស់រដ្ឋបាលកិច្ចការងារចំណីអាហារ និងឱសថ ហៅកាត់ថា FDAបាននិយាយថា កិច្ចប្រជុំដើម្បីអនុម័តការចែកចាយវ៉ាក់សាំងនឹងធ្វើឡើងនៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020។

វ៉ាក់សាំងរបស់ក្រុមហ៊ុននេះតម្រូវឲ្យមានការចាក់ចំនួន 2 ដងទៅលើមនុស្សម្នាក់ ដូចនេះតាមផែនការវ៉ាក់សាំងប្រមាណជា 50 លានដូស នឹងត្រូវបញ្ចេញឲ្យគ្រប់ផែនការក្នុងឆ្នាំនេះ ដែលនឹងអាចប្រើប្រាស់ទៅលើពលរដ្ឋអាមេរិកចំនួន 25 លាននាក់ជាលើកដំបូង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner