ថវិកាប្រមាណជាង 91លានដុល្លារ ជាតម្រូវការដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង 91លានដុល្លារអាមេរិក ដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ ដែលរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងទៅ។ នេះបើតាមរដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពី«យុទ្ធ សាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀង ក្នុងវិស័យអភិវឌ្ឍន៍ជន បទ» នៅព្រឹកថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020។

ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្សែផ្លូវដែលរងផលប៉ះពាល់ចំនួន 670ខ្សែ ស្មើនឹងប្រវែង 5,389.59គីឡូម៉ែត្រ ក្នុងនោះផ្លូវរងការ ខូចខាត ប្រវែង3,154.42គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន229ន្លែង។

រូបភាព ៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជ

ឯកឧត្តមបានបន្តថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង 25 នេះ ក្រសួងរកឃើញថា មានខេត្តចំនួន 9 ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះមានខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់បាត់ដំបង សៀមរាប ប៉ៃលិន កំពង់ឆ្នាំង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ប៉ុន្ដែក្នុង 9ខេត្តនោះ ក្រសួងបានជ្រើសរើសខេត្ត ចំនួន3 ជាអាទិភាព ដែលត្រូវជួសជុល ជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។

ឯកឧត្តម ចាន់ ដារ៉ុង បានបន្ថែមថា ខេត្តទាំង3 ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញ មុន គេ នេះ ត្រូវចំណាយថវិកាប្រមាណ 16លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ 4.6លាន ដុល្លារ ពោធិ៍សាត់ ចំណាយ 4.6លានដុល្លារ និងបាត់ដំបង 3.3លានដុល្លារ។ នៅពេលនេះ ក្រសួងសេដ្ឋ កិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកា ចំនួន15លានដុល្លារ ហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ។

ការងារស្តារហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ជាការងារចាំបាច់អាទិភាពរបស់ក្រសួង ព្រោះវិស័យដឹក ជញ្ជូន ជាវិស័យសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ដូច្នេះការងារ ជាអាទិភាពដែលយើងត្រូវធ្វើ គឺអាចអាចដំណើរការ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner