អបអរសាទរ! ពេទ្យធ្មេញ ខ្វលីធូស បើកពេលផ្ទុះកូវីដប៉ុន្តែមនុស្សទៅច្រើន មានមូលហេតុ
មន្ទីរពេទ្យព្យាបាលមាត់-ធ្មេញ១កន្លែងដែលមានឈ្មោះថា ខ្វលីធូស បានដែលទើបតែបើកថ្មីនៅពាក់កណ្តាលខែមីនាកន្លងទៅនេះ ក្នុងពេលដែលរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែមិនត្រឹមតែមិនបិទដំណើរការនោះទេ ហើយថែមទាំងចំណេញទៀតផង។ មានហេតុផលដែលអាចពន្យល់ថាហេតុអ្វីបានជាអតិថិជនជឿទុកចិត្ត មន្ទីរពេទ្យដែលមានអាសយដ្ឋាននៅលើផ្លូវ៦០៨ ម្តុំរង្វង់មូលទួលគោកមួយនេះ។

ទណ្ឌបណ្ឌិត ជាង ម៉េងជូ ប្រធានគ្រប់គ្រងមន្ទីរពេទ្យ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលកូវីដនេះ មនុស្សជាច្រើនត្រូវការសេវាព្យាបាលប៉ុន្តែគ្មានស្ថាប័នណាហ៊ានបើកព្យបាលនោះឡើយ ហើយអតិថិជនក៏មិនហ៊ានទទួលសេវាដែរព្រោះកត្តាអនាម័យនិងបារម្ភពីការឆ្លង ប៉ុន្តែ ខ្វលីធូស ធ្វើបាន និងយល់យ៉ាងច្បាស់ពីលទ្ធភាពនៃការឆ្លងរបស់មេរោគកូវីដ១៩ ដូចនេះការអនុវត្តគោលការណ៍អនាម័យនិងការទប់ស្កាត់ការរីករាលដាលគឺជាមូលហេតុធំបំផុត។ ហេតុដូចនេះហើយទើបធ្វើឱ្យអតិថិជនមិនខ្លាចការឆ្លង និងចម្លងហើយទុកចិត្តខ្វលីធូស។
មន្ទីរពេទ្យលោកស្រីសម្រេចទទួលភ្ញៀវត្រឹម១០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះបើទោះណាមានការណាត់ជួបជាច្រើនក៏ដោយ ហើយមានចំណូលរាប់ពាន់ដុល្លារថែមទៀតផង។ លោកស្រីបានប្រាប់ពីមូលហេតុដែលធ្វើឱ្យអតិថជនទុកចិត្តនិងទទួលយកសេវាក្នុងគ្រាលំបាកនេះ គឺ១ថ្ងៃបាញ់ថ្នាំសម្លាប់មេរោគ១២ដងពោលគឺមុនចាប់ផ្តើមទទួលភ្ញៀវចូលត្រូវបាញ់សំអាតដោយអាកុលរួចហើយ ហើយរាល់បញ្ចប់ពិនិត្យភ្ញៀវម្នាក់ៗត្រូវបាញ់សម្អាតរាល់លើកដែលធ្វើឱ្យយើងច្បាស់ក្នុងចិត្តថាគ្មានការឆ្លងនៅនឹងកន្លែង ហើយទីតាំងស្អាតនិងអនាម័យដែលភ្ញៀវចង់បាន។
លោកស្រីបន្ត៖ «ហេតុដូចនេះហើយបានជា១ថ្ងៃយើងកំណត់យកតែ១០នាក់ព្រោះការងារសំអាតត្រូវធ្វើច្រើន»។

បន្ថែមពីនេះ ទណ្ឌបណ្ឌិត ហេង ស្រីនិចដែលជាអ្នកជំនាញមួយរូបទៀត បានឱ្យដឹងថា ការវាស់សីតុណ្ហភាពរាល់បុគ្គលិក ទន្តសាស្ត្រទាំងអស់ និងអ្នកជំងឺត្រូវធ្វើជាប្រចាំហើយបើលើសពី៣៧.៥ អង្សារសេពួកគេនឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណមន្ទីរព្យាបាលទ្បើយ។ ដោយឡែក បុគ្គលិកដាច់ខាតត្រូវពាក់ ម៉ាសនិងស្រោមដៃ។ ទ្វា តុ កៅអីនិងសម្ភារផ្សេងៗត្រូវបានសម្អាតជាប្រចាំជាមួយទឹកសម្លាប់មេរោគ។
នេះគឺជាវិធានការអនាម័យ សំអាតចាំបាច់ដែលមន្ទីរពេទ្យបានដាក់ចេញជាកំហិតដើម្បីធានាថាមន្ទីរពេទ្យគ្មានមេរោគ ហើយបង្កើតទំនុកចិត្តដល់អតិថិជនព្រោះថាគ្មានស្ថាប័នណាហ៊ានព្យាបាលនៅពេលកូវីដកំពុងវាយលុកខ្លាំងដូចនេះទេ ហើយក៏គ្មានអតិថិជនណាដែលហ៊ានមកទទួលសេវាដែរក្នុងស្ថានការណ៍ដ៏លំបាកនិងមិនច្បាស់លាស់មួយនេះ។

លោកស្រីបានបន្តថា៖”អ្វីដែលធ្វើឱ្យខ្វលីធូសអាជីវកម្មក្មេងខ្ចីប៉ុន្តែទទួលបានការគាំទ្រនោះគឺ គុណតម្លៃនៃមន្ទីរពេទ្យ១នេះ គឺមិនគិតតម្លៃបន្ថែមលើអតិថិជនបើទោះណាត្រូវចំណាយលើឧបករណ៍និងសម្ភារៈដែលត្រូវសម្អាតជាប្រចាំ ហើយបញ្ចុះតម្លៃ១០%ទៅ៥០%ជូនពលរដ្ឋលើសេវាទាំងអស់ក្នុងពេលកូវីដនេះព្រោះជាពេលដែលពលរដ្ឋកំពុងប៉ះពាល់ចំណូល”។
យ៉ាងណាក៏ដោយ ទណ្ឌបណ្ឌិត ជាង ម៉េងជូ ដែលមានឯកទេសនិងបទពិសោធជាង១០ឆ្នាំរូបនេះ បានអះអាងថា ការធ្វើអាជីវកម្មគឺជាការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ហើយអាជីវកម្មមិនត្រឹមតែទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនទេ ប៉ុន្តែត្រូវស្មោះត្រង់និងជួយសហគមន៍និងសង្គមជាតិនេះគឺជាគុណតម្លៃដែលអាចធ្វើឱ្យខ្វលីធូសមានភ្ញៀវឥត់អាក់ទោះក្នុងកាលៈទេសៈលំបាកក៏ដោយ៕







