ឯកឧត្តម ពៅ ស៊ា ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទ និងក្រុមការងារ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងឃុំប្រាសាទ
ខេត្តសៀមរាប៖ ឯកឧត្តម ពៅ ស៊ា ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប និងក្រុមការងារ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងឃុំប្រាសាទ នាព្រឹកសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំជូត ព ស ២៥៦៤ ត្រូវនិង ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំប្រាសាទ។
បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពនៃក្រុមការងារអនុវត្តន៍ផ្ទាល់នូវមូលដ្ឋានរួចមក
ឯកឧត្តម ពៅ ស៊ា បានថ្លែងទៅកាន់ស្ត្រីទើបសម្រាលកូនថា៖ «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។ សូមមាតាបីតា នាំបុត្រាបុត្រី ទៅចុះបញ្ជីអត្រានុកូលដ្ឋាន ជាពិសេសសំបុត្រកំណើត គឺមានសារៈសំខាន់ណាស់ ។ មនុស្សម្នាក់ កើតមកមានសំបុត្រកំណើតតែមួយទេ ហើយសំបុត្រកំណើតនេះ ជាប័ណ្ណព័ត៌មានជាក់លាក់របស់បុគ្គលនីមួយៗ។ ក្នុងករណីដែលបុគ្គលណាម្នាក់ ដែលមិនមានសំបុត្រកំណើតទេ ពួកគាត់ប្រឈមនឹងផលវិបាកជាច្រើន ទាំងឱកាសសិក្សា និងការងារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ ស៊ា បានថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេស កម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាននាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ រហូតមកទល់បច្ចុប្បន្ន។
ឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន សូមមើលថែកូនៗ ឲ្យមានសុខភាពល្អ មានអនាម័យ ក្នុងការរស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំ របស់គ្រូពេទ្យជំនាញ ព្រមទាំងត្រូវថែរទាំសុក្ខភាពទាំងអស់គ្នា ការពារអោយបានដាច់ខាត កុំអោយកើតមានជំងឺ Coronavirus ឬ Covid-19 នៅក្នុងសហគមន៍ និងក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ពៅ ស៊ា បាននាំយកអំណោយមួយចំនួនចែកជូនដល់ ស្រ្តីសម្រាលកូន មាន៤៧នាក់ ក្នុងម្នាក់ៗ ទទួលបាន ១០០០០០រៀល និងមុង០១ និងគ្រួសារអ្នកស្លាប់ ០៣នាក់ ក្នុងមួយគ្រួសារទទួលបាន ២០០០០០រៀល ព្រមទាំងបានឧបត្ថមដល់ លោកមេឃុំចំនួន ២០០០០០រៀល ប្រជាការពារ ១០០០០០រៀល ឧបត្ថមដល់ ក្រុមការងារ ថែរទាំ បងប្អូន ដែលត្រូវបានដាក់អោយស្នាកនៅដាច់ដោយឡែក ការពារកូវីដ១៩ ចំនួន ២០០០០០ រៀល។ សរុបក្នុងការចំណាយ ចំនួន ៥ ៨០០ ០០០ រៀល (ប្រាំលានប្រាំបីសែនរៀល) និងម៉ុងចំនួន ៤៧ម៉ុង៕ធ.ដ













