​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និយាយ​ថា​ ​នឹង​ដើរចេញ​ពី​សេតវិមាន​ ​បើ​សិន​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នកឈ្នះ​ឆ្នោត​ជា​ផ្លូវការ

អាមេរិក​៖​ ​ក្នុង​ថ្ងៃបុណ្យ​រំលឹក​គុណ​ “​Thanks​g​i​v​in​g​” ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​នឹង​ចាកចេញ​ពី​សេតវិមាន​ ​បើសិនជា​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ ​ជា​អ្នកឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ ​ដោយ​អង្គ​បោះឆ្នោត​ទាំង​ ​៥​៣​៨​រូប​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

នា​ឱកាស​នោះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ​លោក​ពិបាក​នឹង​ទទួលស្គាល់​ជ័យ​ជម្នះ​របស់​លោក​ ​បៃ​ដិ​ន​ ​ហើយក៏​មិនបាន​និយាយ​ថា​ ​លោក​នឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធានា​ ធិ​ប​តី​របស់​លោក​ ​បៃ​ដិ​ន​ ​នោះ​ដែរ​ ​ដោយ​លោក​នៅតែ​អះអាង​ដដែល​ថា​ ​ការបោះឆ្នោត​មានការ​លួច​ច​បន្លំ​ ​។​

សូម​ជម្រាប​ថា​ ​អង្គ​បោះឆ្នោត​ទាំងអស់​ ​នឹង​ត្រូវ​ជួបជុំគ្នា​នៅ​តាម​រដ្ឋធានី​នីមួយៗ​ប្រចាំ​រដ្ឋ​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ទី​៤​៦​ជា​ផ្លូវការ​ ​ហើយ​ដើម្បី​ជាប់ឆ្នោត​លោក​ ​បៃ​ដិ​ន​ ​ឬ​លោក​ ​ត្រាំ​ ​ត្រូវ​ប្រមូល​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត​២​៧​០​រូប​ ​ក្នុងចំណោម​អង្គ​បោះឆ្នោត​សរុប​ទាំង​៥​៣​៨​រូប​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner