ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅចាប់ខ្លួនពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥៥  ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទី១ឈ្មោះ សាយ ទ្រី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ អ៉ឹង ស៊ីឆួង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តិ៍ទឹកនោមមានសាធាតុញៀន។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និង ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner