ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនរួមទាំងកាន់កាប់អាវុធខុសច្បាប់ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ដាវ១ដើម កាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យខាងលេីមានឈ្មោះ ខាំ ឡឧត្តម ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិ បន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ ។ សមត្ថកិច្ចដកហូតបាន ថ្នាំញៀ១៣កញ្ចប់តូច និងដាវ១ដើម ។

 សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យគឺជាជាមុខសញ្ញាដើរគាស់ផ្ទះ និងជួញដូរគ្រឿងញៀនហើយមុនឃាត់ខ្លួនបាន ខណៈដែលកម្លាំងល្បាតរបស់នគរបាលខណ្ឌសែនសុខ ប្រទះឃើញជនសង្ស័យតាមផ្លូវ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យបែជារត់គេច ចូលផ្ទះជួលប្រជាពលរដ្ឋ ទើបកម្លាំងឡោមព័ទ្ធ ចាប់ឃាត់ខ្លួនបាន ។

 បច្ចុប្បន្ននេះ  ជនសង្ស័យ  រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner