សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាអាចឆ្លងកូវីដ១៩ចូលសហគមន៍

នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែវិច្ជិការនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញស្រ្តីម្នាក់ជាភរិយាមន្រ្តីជាន់ខ្ពស់ពន្ធធនាគារមានវិជ្ជមានកូវីដ១៩។
នៅក្នុងសារសំលេងនារាត្រីថ្ងៃទី២៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះអាចជាករណីលើក​ដំបូងបំផុតដែលជាឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធនៅក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី។ សម្តេចតេជោបន្តថា ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ ដោយប្រមូលអ្នកជាប់ពាក់ព័ន្ធដើម្បីយកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសម្រាប់ប្រជាពលរដ្ឋសូមកុំមានការភ័យស្លន់ស្លោរហូតទៅ​ដល់ការបាត់បង់​ការគ្រប់គ្រងប៉ុន្តែក៏បានស្នើឱ្យប្រជាពលរដ្ឋរបស់យើងបង្កើន នូវការយកចិត្តទុកដាក់ពាក់ព័ន្ធ​នឹងការការពារខ្លួនតាមរយៈការពាក់ម៉ាស ការលាងដៃ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីអ្នកណាដែលមានការសង្ស័យសង្ស័យម្នាក់​សូមប្រញាប់ស្វែងរកគ្រូពេទ្យអោយបានឆាប់បំផុត និងសុំការប្រុងប្រយ័ត្នដើម្បីការពារខ្លួននៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយប្រសិនបើអាចជៀសវាងបានសូមចៀសវាងការប្រមូលផ្តុំណាមួយ។
ចំណែកឯពាក់ព័ន្ធទៅនឹងសាលារៀនវិញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា មិនទាន់មានការចាំបាច់​បិទសាលារៀនវិញនោះទេ អ្វីដែលជាការចាំបាច់នៅពេលនេះគឺតម្រូវការនូវការការលាងដៃ​និងការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ រួមទាំងគោរតាមវិធានអនាម័យ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពរដ្ឋនឹងយល់អំពីស្ថានភាពនេះបន្តយកចិត្តទុកដាក់តាមដាន​នូវការវិវត្តន៍នៃសភាពការណ៍ទាំងអស់។ហើយក៏សូមឲ្យក្រសួងសុខាភិបាលរាយការណ៍នូវអ្វីដែលជាការវិវត្តជាបន្តបន្ទាប់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner