ស្ថានទូតខ្មែរនៅប្រទេសកូរ៉េ អបអរនិស្សិតនាយទាហានខ្មែរ២នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេនាធិការកងទ័ពជើងអាកាស និងជើងទឹកនៅប្រទេសកូរ៉េខាងត្បូង
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃសទី៣០វិច្ឆិការឆ្នាំ២០២០ ស្ថានទូតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានអបអរសាទរ លោកវរសេនីយ៍ទោ នុត មិនា និសិត្សនាយទាហានកម្ពុជា សិក្សាថ្នាក់បញ្ជាការសេនាធិការកងទ័ពជើងអាកាស និងលោកវរនាវីទោ បូរ សុខសម្បត្តិ សិក្សាថ្នាក់បញ្ជាការសេនាធិការកងទ័ពជើងទឹក នៅសកលវិទ្យាល័យបញ្ជាការសេនាធិការចំរុះ ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ នាទីក្រុងថេឆុន ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យគួរជាទីមោទនៈ។ ក្នុងនាមក្រសួងការពារជាតិ និងការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហាញការជឿជាក់ថា នាយទាហានទាំងពីរ នឹងនាំយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ដែលទទួលបានពីវគ្គសិក្សា ក៏ដូចជាទិដ្ឋភាពជាក់ស្តែងនៅកូរ៉េ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យការពារជាតិកម្ពុជាឲ្យកាន់តែប្រសើឡើងថែមទៀត។



