9 ចំណុចដែលគេគិតថាជនជាតិអាមេរិកមិនអាចខ្វះបានក្នុងជីវិតរស់នៅ

បរទេស ៖ ជាអត្ថបទដែលត្រូវបានចេញផ្សាយដោយ MarketWatch និង ជាការដកស្រង់ចេញពីការស្ទាបស្ទង់ដោយបណ្តាញសង្គម Reddit ដែលក្រោយពេលអ្នកប្រើប្រាស់ម្នាក់បានចោទសួរសំណួរយ៉ាងសាមញ្ញថា អ្នកទាំងអស់គ្នាណាដែលមិនមែនជាជនជាតិអាមេរិក! តើអ្នកគិតថា មានវត្ថុអ្វីម្យ៉ាងដែលជនជាតិអាមេរិកនឹងមិនអាច
រស់នៅដោយគ្មានវាបាន? ជាភាសាអង់គ្លេស គឺ៖ All Non American Redditors. What is one thing you assume all Americans can’t live without?

ចម្លើយពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនខណៈដែលចម្លើយមានទៅដល់រាប់រយ ប៉ុន្តែក្នុងនោះ MarketWatch បានលើកយកតែ 9 ចំណុចប៉ុណ្ណោះដែលមានអ្នកឆ្លើយភាគច្រើនជាងគេ៖

១.រថយន្ត
២.អាហារបែបរហ័សឬ Fast food
៣.វត្ថុប្រើប្រាស់ប្រេនៗ
៤.ម៉ាស៊ីនត្រជាក់
៥.ប្រព័ន្ធបង្ហូរទឹកកខ្វក់
៦.ទង់ជាតិអាមេរិក
៧.កាំភ្លើង
៨.ក្រដាសបន្ទប់ទឹក
៩.ភេសជ្ជៈ Soda Pop

ទោះបីជាយ៉ាងណាក្តី ខាងលើនេះគ្រាន់តែជាមតិយោបល់របស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ប៉ុន្តែមិនមែនជាការស្រាវជ្រាវជាផ្លូវការអ្វីឡើយ។ចុះសម្រាប់អ្នកវិញ តើអ្នកគិតថាវត្ថុអ្វីដែលជនជាតិអាមេរិកមិនអាចរស់នៅដោយគ្មានវាបាននោះ?

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner