សេដ្ឋកិច្ចជប៉ុនងើបឡើងវិញបន្តិច កាលពីត្រីមាសទី៣ ឆ្នាំ២០២០ ក្រោយធ្លាក់ចុះយ៉ាងគំហុក កាលពីអំឡុងត្រីមាសទី២ ឆ្នាំ២០២០
ជប៉ុន៖ សេដ្ឋកិច្ចជប៉ុនបានស្គាល់សញ្ញាងើបឡើងវិញបន្តិច កាលពីត្រីមាសទី៣ ឆ្នាំ២០២០ ពោលគឺចាប់ពីខែកក្កដា ដល់ខែកញ្ញា បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុក កាលពីអំឡុងត្រីមាសទី២ ឆ្នាំ២០២០ គឺចាប់ពីខែមេសា ដល់ខែមិថុនា នេះបើតាមសារព័ត៌មាន CNA ។
ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រទេសបន្ថែមទៀតនោះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បញ្ជាក់ថា ប្រទេសរបស់លោកនឹងរៀបចំអនុវត្តផែនការជម្រុញសេដ្ឋកិច្ចឡើងវិញ តាមរយៈកញ្ចប់ថវិកាសង្គ្រោះ៧៣.៦ទ្រីលានយ៉េន ឬស្មើនឹង៧០៨ពាន់លានដុល្លារ ។
អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃគណបក្សកាន់អំណាចជប៉ុន LDP នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបញ្ជាក់ថា កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចថ្មីនេះ ក៏នឹងរួមបញ្ចូលនូវការចំណាយនៃឆ្នាំសារពើពន្ធ ដែលមានទឹកប្រាក់សរុប៤០ទ្រីលានយ៉េនផងដែរ ខណៈការសម្រេចចុងក្រោយ និង ជាផ្លូវការធ្វើឡើងនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ៕


