វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer កាន់តែខិតជិតការអនុញ្ញាតអោយប្រើប្រាស់ ក្រោយទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិកទទួលស្គាល់ពីប្រសិទ្ធភាព
អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូនេះថា ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA បានទទួលស្គាល់ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Covid-19 ដែលផលិតដោយក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ ។
ស្របពេលជាមួយគ្នានោះដែរ បុគ្គលិកទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA ក៏បានបញ្ជាក់ដែរថា ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច បានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌ ដើម្បីទទួលបានការការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំង COVID-19 ។
ទោះបីជាយ៉ាងនេះក្តី ទីភ្នាក់ងារ FDA នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាលើការអនុម័តជាចុងក្រោយ ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច ៕


