សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់អាយុ៣២ឆ្នាំ ក្រោយរំលោភសេពសន្ថវៈលោកយាយអាយុ៨១ឆ្នាំបានសម្រេច
ភ្នំពេញ៖ ពិតជារឿងមិនគួឲ្យជឿសោះករណីយុវជនម្នាក់អាយុ៣២ឆ្នាំបែជាទៅរំលោភសេពសន្ថវៈលោកយាយអាយុ៨១ឆ្នាំរហូតបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងម៉ោង១២ និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)
ចំណែកលោកយាយរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យខាងលើ កាលពីថ្ងៃទី០៩-១២-២០២០ ម៉ោង១៩ និង៣០នាទីជននេះ បានធ្វើសកម្មកភាពរំលោភសេពសន្ថវៈលើជនរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា
