ឃុំខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៥០គីឡូក្រាម ដាក់ពន្ធនាគារ

រាជធានីភ្នំពេញ ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចចេញដីការឃុំខ្លួនបុរសជនជាតិថៃម្នាក់ ដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន៥០ក្រាម ។

ជនត្រូវចោទរូបនោះជាជនជាតិថៃមានឈ្មោះ សុរ:ឆៃ ខាំកែវ ( SURACHAI KHAMKAEW ) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិថៃ ត្រូវបានលោកប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ពីបទ « ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ » តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ការិយាល័យ « ក៩ » នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ និងដោយមានការសម្របសម្រួល ពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាប នៅចំណុច ក្បែរវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងការបង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖ សារធាតុញៀន ប្រភេទ ម៉េតំហ្វេតាមីន ICE ឬហៅថា ម៉ាទឹកកក ចំនួន ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូ និង៨០,២៤ ក្រាម , រថយន្តធុន LEXUS ៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875 ៕ ដោយ ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner