តុលាការ ចេញដីកាឃុំខ្លួន លោក នី ណាក់ នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ យោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់តុលាការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណ វឌ្ឍនា បានចេញដីកាឃុំខ្លួន លោក នី ណាក់ ដែលប្រើហ្វេសប៊ុកផេក IMan-KH ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ។
ប្រភពពត៌មានដដែលបន្តថា លោក នី ណាក់ ត្រូវបានចោទប្រកាន់ពីបទ ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
គួររំលឹកថា លោក នី ណាក់ កន្លងមក តែងតែដៀមដាម ជេរប្រមាថទៅលើបុគ្គល និងស្ថាប័ន រដ្ឋជាញឹកញាប់ ហើយចុងក្រោយនេះ គឺបានឌឺដង ឬផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់ ៕ ដោយ ប៊ុនធី និងវណ្ណលុក
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។