អតីតខ្សែការពារជម្រើសជាតិកម្ពុជា និងជាកីឡាករក្លិបភ្នំពេញក្រោន បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់
អត្ថបទដោយ៖
ចាន់ វិចិត្រ

អតីតខ្សែការពារជម្រើសជាតិកម្ពុជា កីឡាករ សុខ សុវណ្ណ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយនៅថ្ងៃទី១២នេះ ។ ការចូលនិវត្តន៍របស់អតីតកីឡាករក្លឹបភ្នំពេញក្រោន មិនបានច្បាស់នោះទេ ប៉ុន្តែមួយរយៈចុងក្រោយ សុវណ្ណ មានបញ្ហារបួសញ៉ាំញី និងធ្វើឲ្យធ្លាក់ចុះនូវទម្រង់លេង ។

សូមរំលឹកថា កីឡាករ សុខ សុវណ្ណ បានជួយភ្នំពេញក្រោន ឈ្នះពាន៤ (ពានសម្ដេច ២ លីគ ២) និងជួយបឹងកេតឈ្នះលីគកំពូល ២ងដងផងដែរ ។

សូមបញ្ជាក់ថា កីឡាករ សុខ សុវណ្ណ ធ្លាប់លេងឲ្យក្លិបភ្នំពេញក្រោន (២លើក) បឹងកេត និងវិសាខា និងបង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជាបាន៣១ប្រកួត ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។