សែលកាតស្វែងរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ និងយកទៅប្រគល់ដល់គេហដ្ឋានខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជនមហាសំណាងម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋានរបស់គាត់នាថ្ងៃនេះ ក្នុងទឹកដីខេត្តព្រះសីហនុ។

លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី ២៣ នៃទឹកប្រាក់១០ម៉ឺនដុល្លារ ប្រចាំឆ្នាំ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉នមានអាយុ ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏ធ្លាប់បម្រើការងារជាប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍ត្រេកអរខ្លាំងណាស់ ហើយក៏សូមចូលរួមអបអរសាទរជាមួយអ្នកឈ្នះរង្វាន់ផងដែរ។ ក្រុមហ៊ុនសែលកាតមានក្តីសោមនស្សបំផុត ដែលមានឱកាសអាចចូលរួមចំណែកជួយដល់គ្រួសារបងប្អូនខ្មែរក្នុងគ្រាដ៏លំបាកនេះ។ <<យើងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់របស់លោក ខឹម សារ៉ន ហើយយើងក៏សង្ឃឹមថា គាត់និងក្រុមគ្រួសារទាំងមូល ពិតជាសប្បាយរីករាយជាមួយនឹងការឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចគ្នា។ ក្រុមហ៊ុនសែលកាត សូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏ស្មោះស្ម័គ្រទាំងអស់ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានមោទនភាពបំផុតផងដែរ ដែលបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង>>។ ការចាប់រង្វាន់ផ្លូវការនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមិថុនា វេលាម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត ។

ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner